Subscribe Now! Get Discount 15% off* Click
You did not add any gift products to the cart. Check your available gifts!

អំពីយើង​

STUDIOJPS គឺបានកំពុងផ្ដល់ជូនដល់អ្នកនិយមស្រលាញ់ហ្វេស្ហិនទាំងអស់ចាប់ពីសម្លៀកបំពាក់ទូទៅរហូតដល់សម្លៀកបំពាក់ដើរម៉ូតល្បីៗហើយនឹងមានទាំងគ្រឿងតុបតែងកាយផ្សេងៗផងដែរ។យើងគឺជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចឈានមុខគេដែលផ្សារភ្ជាប់អតិថិជនទៅកាន់ម្ចាស់អាជីវកម្មហើយនឹងលើកទឹកចិត្តអតិថិជនឲ្យដឹងពីស្ដាយ៍ប្រណិតៗក្នុងតម្លៃដែលសមរម្យ។ជាមួយនឹងចំនួនក្រុមហ៊ុនហ្វេសដ៏ច្រើនយើងផ្ដល់ជូនអតិថិជនទាំងអស់នូវផលិតផលហ្វេស្ហិនដែលមានគុណភាពខ្ពស់បំផុតដែលមិនអាចបដិសេធបាន ដែលរួមមានម៉ាកយីហោល្បីៗដូចជា CC-OO, Champion, CPS, Jelly Bunny, LYN, Lyn around, Superdry, Asics និងផលិតផលមកថ្មីជារៀងរាល់សប្ដាហ៍។

 

បង្កើតឡើងនៅឆ្នាំ2022 គេហទំព័រហ្វេស្ហិនបានផ្ដល់ជូននូវបទពិសោធន៍ទិញទំនិញដ៏ល្អគ្មាននរណាប្រៀបផ្ទឹមបាននិងមានភាពងាយស្រួលក្នុងការចូលទៅកាន់ការជ្រើសរើសផលិតផលដ៏ទូលំទូលាយបំផុតនៅលើគេហទំព័រតែមួយ។ យើងឈរលំដាប់ទី1ដែលមានសេវាកម្មអតិថិជនដ៏ល្អគ្មាននរណាអាចប្រៀបផ្ទឹមបានជាមួយនឹងសមត្ថភាពអាចដឹកជញ្ជូនទូទាំងពិភពលោកទៅដល់ប្រទេសរបស់អ្នក។ លើសពីនេះទៅទៀត យើងក៏បានផ្ដល់ជូននូវសេវាកម្មត្រឡប់ទំនិញវិញជាមួយនឹងភាពងាយស្រួលនិងសេវាកម្មអតិថិជនចម្រុះភាសាដែលអាចទាក់ទងបានក្នុង24ម៉ោងក្នុង1ថ្ងៃ, 7ថ្ងៃក្នុង1សប្ដាហ៍។

 

យើងគឺជាផ្នែកមួយនៃក្រុមហ៊ុន Jaspal Company Limited ដែលជាក្រុមហ៊ុនហ្វេស្ហិនឈានមុខគេនៅប្រទេសថៃ ដែលមានជាង 400ហាងក្នុងតំបន់អាស៊ី។ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ1876 មក ក្រុមហ៊ុនបានពង្រីកខ្លួនទៅ កាន់ប្រទេសផ្សេងៗទៀតដូចជាប្រទេសម៉ាឡេស៊ី ប្រទេសសឹង្ហបុរី ព្រះរាជាណាចក្រកម្ពុជា និង ប្រទេសរៀតណាម ជាមួយនឹងអាជីវកម្មគ្រឿងសង្ហារឹមដ៏សំបូរបែប និងម៉ាកយីហោដេគ័រគេហដ្ឋាន ម៉ាកJaspal Home។ ម៉ាកយីហោ គឺមានភាពល្បីល្បាញលើភាពសំបូរបែបនៃសំភារៈសម្រាប់បុរសទាន់សម័យ ហ្វេស្ហិនរបស់នារីៗ និង គ្រឿងតុបតែងលម្អកាយផ្សេងៗ។