គេហទំព័រនេះឬដៃគូរភាគីទីបីរបស់ខ្លួនធ្វើដំណើរការលើទិន្នន័យផ្ទាល់ខ្លួនតាមរយៈការបន្តប្រើប្រាស់គេហទំព័រនេះអ្នកបានយល់ព្រមនឹងការប្រមូលនិងការប្រើប្រាស់ទិន្នន័យរបស់អ្នកទៅតាមគោលការណ៍ដែលបានពិពណ៌នានៅក្នុង “គោលការណ៍PDPA” របស់យើង។ គោលការណ៍ PDPA.
គោលការណ៍ការប្រគល់ត្រឡប់មកវិញ
- ត្រូវប្រគល់ផលិតផលត្រឡប់មកវិញក្នុងរយៈពេល ១៤ ថ្ងៃគិតចាប់ពីថ្ងៃទិញដែលមានបញ្ជាក់នៅលើកំណត់ត្រាដឹកជញ្ជូនដែលភ្ជាប់ជាមួយការកម្មង់។
កំណត់ចំណាំ៖ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិត្រូវបានរួមបញ្ចូលនៅក្នុងរយៈពេលដែលអាចប្រគល់ត្រឡប់មកវិញបាន។ - កំណត់ចំណាំ៖ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិត្រូវបានរួមបញ្ចូលនៅក្នុងរយៈពេលដែលអាចប្រគល់ត្រឡប់មកវិញបាន។
- មានតែផលិតផលដែលត្រូវបានទិញតាមអនឡាញក្នុងគេហទំព័រ www.studiojps.com ប៉ុណ្ណោះ ដែលមានសិទ្ធិប្រគល់ត្រឡប់មកវិញ ប្រសិនបើលោកអ្នកបំពេញតាមលក្ខណៈដូចខាងក្រោម៖
- ផលិតផលខូច ឬមិនប្រក្រតី ឬទំនិញត្រូវបានខូចខាតក្នុងកំឡុងពេលដឹកជញ្ជូន។
- ទំនិញដែលបានដឹកជញ្ជូនមិនត្រឹមត្រូវ។ - ទំនិញទាំងអស់ត្រូវតែស្ថិតក្នុងស្ថានភាពល្អឥតខ្ចោះ មិនទាន់បានប្រើ និងមិនទាន់បានលាងសម្អាត ដោយត្រូវភ្ជាប់ជាមួយនឹងស្លាកទាំងអស់ និងការវេចខ្ចប់ដើមនៃផលិតផលនោះ
- ស្បែកជើង និងគ្រឿងបន្ទាប់បន្សំ ត្រូវតែប្រគល់ត្រឡប់មកវិញជាមួយនឹងប្រអប់ និងស្រោមកាបូបដែលមានម៉ាកដើម ហើយបានដាក់ក្នុងប្រអប់ការពារនៅពេលត្រូវបានប្រគល់ត្រឡប់មកវិញ។
- សូមកុំគូសបាត ឬធ្វើឱ្យខូចប្រអប់ស្បែកជើងឡើយ - ផលិតផលថែរក្សាសម្រស់ ត្រូវតែស្ថិតក្នុងស្ថានភាពល្អឥតខ្ចោះ មិនទាន់បានបើក មិនទាន់បានប្រើ ដោយត្រូវមានភ្ជាប់ជាមួយនឹងការប្រថាប់ត្រាលើការវេចខ្ចប់ដោយត្រូវរក្សាសភាពឲ្យនៅដដែល មិនត្រូវគូសលើ ហើយគ្មានការខូចខាត ទោះបីស្ថិតនៅនៅក្នុងលក្ខណៈណាក៏ដោយ
- ចំណាំ៖ សូមប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឬអ្នកជំនាញថែទាំសុខភាពរបស់អ្នកផ្ទាល់ ទាក់ទងនឹងការប្រើប្រាស់ទំនិញ ផលិតផល ឬព័ត៌មានដែលទទួលបានពីគេហទំព័រ មុនពេលប្រើ ប្រាស់ ឬពឹងផ្អែកទៅលើផលិតផលទាំងនោះ។ - ទំនិញស្រោមជើង ត្រូវតែបានប្រគល់ត្រឡប់មកវិញជាមួយនឹងការប្រថាប់ត្រាអនាម័យដែលបានភ្ជាប់មកជាមួយ និងនៅក្នុងការវេចខ្ចប់ដែលមិនបានបើក និងគ្មានការខូចខាត
- គ្រឿងអលង្ការ ត្រូវតែប្រគល់ត្រឡប់មកវិញក្នុងសភាពដូចគ្នាទៅនឹងពេលដែលគ្រឿងអលង្ការបានមកដល់ រួមទាំងការវេចខ្ចប់ម៉ាកទាំងអស់ និងឯកសារដែលបានផ្តល់មកជាមួយ។
- រាល់ទំនិញ និងការបញ្ចុះតម្លៃពិសេស ទឹកអប់ ឈុតហែលទឹក និងខោក្នុងទាំងអស់ មិនអាចប្រគល់វិញបានទេ។
- ថ្លៃដឹកជញ្ជូន និងការចំណាយផ្សេងទៀតក្រៅពីតម្លៃផលិតផលគឺមិនអាចប្រគល់ត្រឡប់វិញបានទេ។
- សូមប្រុងប្រយ័ត្ននៅពេលដែលអ្នកព្យាយាមធ្វើការទិញ ហើយប្រគល់ផលិតផលនោះមកវិញក្នុងសភាពដើមដូចទៅនឹងពេលដែលអ្នកទទួលបានផលិតផលដែរ។ រាល់ការប្រគល់ត្រឡប់មកវិញដែលមិនស្របតាមគោលការណ៍នឹងមិនទទួលយកនោះទេ។ ហើយនឹងត្រូវប្រគល់ជូនអ្នកវិញដោយការចំណាយគឺជារបស់អ្នក។
- យើងសូមណែនាំថារាល់ការប្រគល់ត្រឡប់មកវិញទាំងអស់ត្រូវបានផ្ញើតាមរយៈវិធីសាស្រ្តដែលអនុញ្ញាតឱ្យអាចតាមដានបាន។ Studiojps នឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការយឺតយ៉ាវនៃទំនិញដែលបានប្រគល់មកវិញឡើយ។
- អ្នកនឹងទទួលបានប្រាក់សងត្រឡប់ទៅវិញទៅតាមចំនួនទឹកប្រាក់ដែលអ្នកបានចំណាយនៅលើ studiojps.com ឬក៏អនឡាញក្រេឌីដដែលប្រើនៅលើ www.studiojps.com ក្នុងរយៈពេល 21 ទៅ 28ថ្ងៃ ដោយគិតចាប់ពីថ្ងៃដែលយើងបានទទួលកញ្ចប់ត្រឡប់ផលិតផលមកវិញរបស់អ្នក
ផលិតផលប្រគល់ត្រឡប់មកវិញតាមរយៈបណ្ដាញអនឡាញ
ការប្រគល់តាមអន ឡាញត្រឡប់មកវិញ | បាន |
ការប្រគល់នៅហាងផ្ទាល់ត្រឡប់មកវិញ | បាន |
ការផ្លាស់ប្ដូរតាមអនឡាញ | មិនបាន |
ការផ្លាស់ប្ដូរនៅហាងផ្ទាល់ | មិនបាន |
1. សម្រាប់ការចុះឈ្មោះគណនីទិញ - ចូលទៅក្នុងគណនីរបស់អ្នកហើយចុចលើ "ការកម្មង់របស់ខ្ញុំ"
សម្រាប់ការទិញរបស់ភ្ញៀវ - ចុចលើ "ការកម្មង់របស់ខ្ញុំ" ខាងក្រោមនៃគេហទំព័រ studiojps.com
2. ជ្រើសរើសការកម្មង់ជាមួយនឹងទំនិញដែលអ្នកចង់ប្រគល់ត្រឡប់វិញ ហើយចុចប៊ូតុង 'ត្រឡប់' ។
3. អតិថិជន ដែល ត្រូវ ដាក់ ជូន ទម្រង់ សង់ត្រឡប់ តាម អ៊ិនធើរណែត បំពេញ នៅ ក្នុងប្រព័ន្ធដោយខ្លួនឯង ។ បន្ទាប់ ពីដំណើរការ នេះត្រូវ បានធ្វើរួចអ្នកនឹងទទួល បាន អ៊ីមែល បញ្ជាក់ ។
4. ក្រុមសេវាកម្មអតិថិជនរបស់យើងនឹងទាក់ទងទៅអ្នកដើម្បីបញ្ជាក់ព័ត៌មានលម្អិត និងអាសយដ្ឋានរបស់អ្នក មុនពេលអ្នកដឹកជញ្ជូនរបស់យើងរៀបចំដើម្បីទៅយកទំនិញដែលអ្នកបានប្រគល់ត្រឡប់មកវិញ។
5. នៅពេលដែលអ្នកទទួលបានការបញ្ជាក់ពីក្រុមការងាររបស់យើង អ្នកអាចប្រគល់ផលិតផលរបស់អ្នកតាមរយៈប្រៃសណីយ៍ ឬសេវាកម្មដឹកជញ្ជូនផ្សេងទៀតទៅកាន់អាសយដ្ឋានខាងក្រោម៖
សូមផ្ញើរកញ្ចប់ត្រឡប់ផលិតផលមកវិញតាមរយៈអាសយដ្ឋានខាងក្រោម STUDIO JPS (ការត្រឡប់ផលិតផលមកវិញ) ហាង Superdry ជាន់ផ្ទាល់ដី,ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ លេខទូរស័ព្ទ៖ +855 98 222 398 |
6. បន្ទាប់ពីទទួលបាន និងត្រួតពិនិត្យកញ្ចប់ផលិតផលប្រគល់ទំនិញត្រឡប់មកវិញ អ្នកនឹងមានការបញ្ជាក់តាមរយៈអ៊ីមែល។
ផលិតផលប្រគល់ត្រឡប់មកវិញតាមរយៈហាង studioJPS
1. ត្រូវយកផលិតផលក្នុងស្ថានភាពដើម និងវិក័យប័ត្រដែលអ្នកបានទទួលពីហាងអនឡាញរបស់យើងទៅកាន់បញ្ជរនៅគ្រប់សាខារបស់ហាង studiojps នៅផ្សារទំនើប AEON Mall រាជធានី ភ្នំពេញ ក្នុងរយៈពេល ១៤ ថ្ងៃគិតចាប់ពីថ្ងៃដែលបានបញ្ជាក់នៅលើវិក័យប័ត្រ។
2. បុគ្គលិករបស់យើងនឹងពិនិត្យមើលផលិតផលប្រសិនបើផលិតផលត្រឹមត្រូវនឹងលក្ខខណ្ឌនៃការប្រគល់ត្រឡប់មកវិញ។
3.អតិថិជនតម្រូវឲ្យបំពេញទម្រង់ស្នើសុំត្រឡប់ផលិតផលមកវិញដោយខ្លួនឯងនៅលើគេហទំព័រ STUDIOJPS។ បន្ទាប់ពីបានបំពេញទម្រង់ស្នើសុំរួចរាល់ អតិថិជននឹងទទួលបានអ៊ីមែលបញ្ជាក់ការត្រឡប់ផលិតផលមួយពីខាង STUDIOJPS។
4. បុគ្គលិកអនឡាញរបស់យើងនឹងពិនិត្យមើលព័ត៌មានដែលទទួលបាន និងផលិតផល បន្ទាប់មកផ្ញើរបាយការណ៍ជូនអ្នកក្នុងពេលឆាប់ៗនេះ។ ប្រសិនបើអ្នកចង់ពិនិត្យមើលស្ថានភាពផលិតផលរបស់អ្នកនៅលើដំណើរការប្រគល់ទំនិញត្រឡប់មកវិញ សូមទាក់ទងមកយើងខ្ញុំដោយសេរី សូមចុចទីនេះ។
ការផ្លាស់ប្ដូរផលិតផល
សូមអភ័យទោសចំពោះការរអាក់រអួល។ ដំណើរការផ្លាស់ប្ដូរគ្មាននៅលើអនឡាញ ឬហាងទេនៅពេលនេះ។ សូមប្រគល់ផលិតផលមកវិញតាមរយៈបណ្តាញអនឡាញ ហើយធ្វើការទិញថ្មីនៅលើគេហទំព័ររបស់យើង។
កែតម្រូវគណនីបណ្ដាញសង្គម
ចូល
បង្កើតគណនី